ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំសម្របសម្រួលលើការធ្វើអាជីវកម្មភាស៊ីចំណតជលយានផែកែប-កោះទន្សាយ សម្រាប់អាជីវកម្មឆ្នាំ២០២៤ ខែមិថុនា ឆ្នាំ២០២៤ វេលា ម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ក្រោមអធិបតីភាព លោក អ៊ុម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកែប ។ សមាសភាពអ្នកចូលរួម លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ,លោកអភិបាលស្តីទីនៃគណៈអភិបាលក្រុងកែប,ម្ចាស់ទូកស្ទូចត្រី ទេសចរណ៍ ដែលបានចុះបញ្ជីរួច , ប្រជាពលរដ្ឋបាលដែលបានលក់ដូរនៅលើផែរកោះទន្សាយ និងម្ចាស់ភាស៊ីផែកោះទន្សាយដែលបានដេញថ្លៃបានក្នុងឆ្នាំ២០២៤។ កិច្ចប្រជុំបានបញ្ចាប់នៅម៉ោង១១ៈ៥០នាទីព្រឹកថ្ងៃដដែល។